ចាប់ពីថ្ងៃទី៣០ ខែកក្កដាដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ មជ្ឈមណ្ឌលថែទាំនិងស្រាវជ្រាវការប៉ះទង្គិចផ្លូវចិត្ត (CTRO) បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់រយៈពេលបីថ្ងៃស្ដីពី «ការអភិវឌ្ឍ ផែនការសកម្មភាពសម្រាប់គម្រោងផ្តួចផ្តើមជាពិសេសសម្រាប់សុខភាពផ្លូវចិត្តនៅកម្ពុជា» ដែលរៀបឡើងចំដោយនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នៃក្រសួងសុខាភិបាល នៅសណ្ឋាគារសុខាភ្នំពេញ ដែលគាំទ្រថវិកាដោយអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា (WHO)។ វគ្គសិក្ខាសាលានេះមាន អ្នកចូលរួមប្រមាណ ៣០០នាក់ ដែលជាមន្ត្រី បច្ចេកទេស និងតំណាងស្ថាប័ន អញ្ជើញមកពីក្រសួងសុខាភិបាល រដ្ឋបាលខេត្ត និងមន្ទីសុខាភិបាល ទាំង២៥ រាជធានីខេត្តក្រុង អគ្គនាយកដ្ឋានពន្ធនាគារ មជ្ឈមណ្ឌលជាតិ មន្ទីរពេទ្យថ្នាក់ជាតិ និងតំណាងអង្គការ ស្ថាប័នមួយចំនួន ដែលធ្វើការលើវិស័យសុខភាពផ្លូវចិត្ត នៅកម្ពុជា។ គោលបំណងនៃវគ្គសិក្ខាសាលាពិគ្រោះយោបល់នេះ គឺដើម្បីប្រមូលធាតុចូលសំខាន់ៗ ចាត់អទិភាព លើផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាព សម្រាប់អនុវត្ត ក្រោមគម្រោងផ្តួចផ្តើម ជាពិសេស សម្រាប់សុខភាពផ្លូវចិត្តនៅកម្ពុជា (SIMH)។

















