• វគ្គបណ្តុះបណ្តាលស្តីពីការថែទាំបឋមសម្រាប់ជនរងគ្រោះដោយសារការប៉ះទង្គិចផ្លូវចិត្ត Training on Trauma-Informed Care for Conflict-Affected Population

    វគ្គបណ្តុះបណ្តាលស្តីពីការថែទាំបឋមសម្រាប់ជនរងគ្រោះដោយសារការប៉ះទង្គិចផ្លូវចិត្ត Training on Trauma-Informed Care for Conflict-Affected Population

    តំណាង CTRO ត្រូវបានអញ្ជើញចូលរួមជា អ្នកសម្របសម្រួលនៅក្នុងវគ្គបណ្ដុះបណ្ដាលស្តីពី «ការថែទាំបឋមសម្រាប់ ជនរងគ្រោះដោយសារ ការប៉ះទង្គិចផ្លូវចិត្ត» សម្រាប់ មន្ត្រីសុខាភិបាល នៅក្នុងមូលដ្ឋានសុខាភិបាលនៃខេត្តព្រះវិហារ ដែលបានប្រព្រឹត្ត រយៈពេល២ថ្ងៃ កាលពី ថ្ងៃទី១៦ និង១៧ ខែតុលា ឆ្នាំ២០២៥ នៅមន្ទីសុខាភិបាល ខេត្តព្រះវិហារ។ សិក្ខាកាមដែល ជាលោកគ្រូ អ្នកគ្រូពេទ្យ បានអញ្ជើញមកពី មណ្ឌលសុខភាព ចំនួន១៣ និងមន្ទីរពេទ្យបង្អែកចំនួន១ នៅក្នុងមូលដ្ឋាន សុខាភិបាលនៃខេត្តព្រះវិហារ។

    Read more


  • វគ្គបណ្ដុះបណ្ដាលស្ដីពី«គោលការណ៍សង្រ្គោះផ្លូវចិត្តបឋមនៅតាមគ្រឹស្ថានសិក្សា»Psychological First Aid guideline for school

    វគ្គបណ្ដុះបណ្ដាលស្ដីពី«គោលការណ៍សង្រ្គោះផ្លូវចិត្តបឋមនៅតាមគ្រឹស្ថានសិក្សា»Psychological First Aid guideline for school

    ថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០២៥ មជ្ឈមណ្ឌលថែទាំនិងស្រាវជ្រាវការប៉ះទង្គិចផ្លូវចិត្ត (CTRO) បានចូលរួមធ្វើបទបង្ហាញក្នុងវគ្គបណ្ដុះបណ្ដាលរយៈពេលពីរថ្ងៃ នៅសាលាវិទ្យាល័យ ហ៊ុន សែន បល្ល័ង្ក ខេត្តកំពង់ធំស្ដីពី «គោលការណ៍សង្គ្រោះផ្លូវចិត្តបឋមនៅតាមគ្រឹះស្ថានសិក្សា» ដែលរៀបចំដោយនាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំយុវជននិងកីឡា ក្រោមជំនួយឧបត្ថម្ភថវិកាពីអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា។ វគ្គបណ្ដុះ បណ្ដាលនេះមានការអញ្ជើញចូលរួមពីលោកគ្រូអ្នកគ្រូចំនួន៦៥នាក់មកពីគ្រឹះស្ថានសិក្សាកម្រិតផ្សេងៗគ្នា រួមមានថ្នាក់មត្តេយ្យ បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ។ គោលបំណងនិងការរំពឹងទុកនៃវគ្គបណ្ដុះបណ្ដាល នេះគឺដើម្បីបំពាក់បំប៉នលោកគ្រូអ្នកគ្រូអោយក្លាយជាអ្នកសង្គ្រោះផ្លូវចិត្តបឋមនៅតាមសាលារៀរបស់ខ្លួន ដែលអាចឆ្លើយតបបាន ក្នុងករណីសិស្សានុសិស្សក៏ដូចជាបុគ្គលិកសិក្សាមានតម្រូវការជាក់ស្ដែង ពីស្ថានភាពទុក្ខសោកឬមានហេតុការណ៍វិបត្តិផ្សេងៗ។

    Read more


  • កិច្ចប្រជុំពិនិត្យឡើងវិញ អំពីការអភិវឌ្ឍសៀវភៅបណ្ដុះបណ្ដាលគ្រូស្ដីពី «ការសង្គ្រោះផ្លូវចិត្តបឋមនៅតាមគ្រឹះស្ថានសិក្សា»Technical Working Group Meeting to Review Psychological First Aid for School (PFAS) Training Curriculum

    កិច្ចប្រជុំពិនិត្យឡើងវិញ អំពីការអភិវឌ្ឍសៀវភៅបណ្ដុះបណ្ដាលគ្រូស្ដីពី «ការសង្គ្រោះផ្លូវចិត្តបឋមនៅតាមគ្រឹះស្ថានសិក្សា»Technical Working Group Meeting to Review Psychological First Aid for School (PFAS) Training Curriculum

    នៅថ្ងៃទី ៧-៨ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារបច្ចេកទេសនៃមជ្ឈមណ្ឌលថែទាំនិងស្រាវជ្រាវការប៉ះទង្គិចផ្លូវចិត្ត (CTRO) បានចូលរួមក្នុងកិច្ចប្រជុំរយៈពេលពីរថ្ងៃនៅសាលពហុបំណងនៃនាយកដ្ឋានសុខភាពសិក្សា ដើម្បីបន្តអភិវឌ្ឍសៀវភៅមេរៀនបណ្ដុះបណ្ដាលស្ដីពី «ការសង្គ្រោះផ្លូវចិត្តបឋមនៅតាមគ្រឹះស្ថានសិក្សា»សម្រាប់គ្រូបង្គោលនៅតាមរាជធានីខេត្ត។ កិច្ចប្រជុំនេះរៀបចំដោយនាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំយុវជននិងកីឡា ក្រោមជំនួយឧបត្ថម្ភថវិកាដោយអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងចូលរួមដោយក្រុមការងារបច្ចេកទេសសុខភាពផ្លូវចិត្តមកពីស្ថាប័នដៃគូអភិវឌ្ឍរួមមាន នាយកដ្ឋានសុខភាពផ្លូវចិត្តនិងការបំពានគ្រឿងញៀននៃក្រសួងសុខាភិបាល ដេប៉ាតឺម៉ង់ចិត្តវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ អង្គការ GIZ WHO និងពីសាមីនាយកដ្ឋានសុខភាពសិក្សា។ កិច្ចប្រជុំនេះមានគោលបំណងបង្កើតឱ្យបាននូវសៀវភៅមេរៀនបណ្ដុះបណ្ដាលស្ដីពី «ការសង្គ្រោះផ្លូវចិត្តបឋមនៅតាមគ្រឹះស្ថានសិក្សា»សម្រាប់គ្រូបង្គោលនៅតាមរាជធានីខេត្តប្រើប្រាស់បណ្តុះបណ្តាលបន្តដល់លោកគ្រូអ្នកគ្រូនៅតាមសាលារៀនទូទាំងប្រទេស។

    Read more


  • វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលថ្នាក់រាជធានី-ខេត្ត

    វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលថ្នាក់រាជធានី-ខេត្ត

    តំណាង CTRO បានអញ្ជើញចូលរួមជាអ្នកសម្របសម្រួលនៅក្នុងវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលថ្នាក់រាជធានី-ខេត្ត រយៈពេល២ថ្ងៃ នៅថ្ងៃទី៧-៨ ខែតុលា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យព្រះបាទជ័យវរ្ម័នទី៧ ខេត្តសៀមរាប។

    Read more


  • វគ្គបណ្ដុះបណ្ដាលស្ដីពី «គោលការណ៍សង្រ្គោះផ្លូវចិត្តបឋមនៅតាមគ្រឹស្ថានសិក្សា»Psychological First Aid guideline for school

    វគ្គបណ្ដុះបណ្ដាលស្ដីពី «គោលការណ៍សង្រ្គោះផ្លូវចិត្តបឋមនៅតាមគ្រឹស្ថានសិក្សា»Psychological First Aid guideline for school

    ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២៥ មជ្ឈមណ្ឌល​ថែ​ទាំ​និង​ស្រាវ​ជ្រាវ​ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត (CTRO) បាន​ចូល​រួម​ធ្វើ​បទ​បង្ហាញ​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​រយៈ​ពេល​ពីរ​ថ្ងៃ ​នៅ​សាលា​គរុកោសល្យ​និង​វិក្រឹតការ​ខេត្ត​សៀមរាប ស្ដី​ពី «គោល​ការណ៍​សង្គ្រោះ​ផ្លូវ​ចិត្ត​បឋម​នៅ​តាម​គ្រឹះ​ស្ថាន​សិក្សា» ដែល​រៀប​ចំ​ដោយ​នាយកដ្ឋាន​សុខភាព​សិក្សា​នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ ក្រោម​ជំនួយ​ឧបត្ថម្ភ​ថវិកា​ពី​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​កម្ពុជា​។ វគ្គ​បណ្ដុះ​បណ្ដាល​នេះ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​លោក​គ្រូ​អ្នក​គ្រូ​ ចំនួន​៦៥​នាក់​ មក​ពី​គ្រឹះស្ថាន​សិក្សា​កម្រិត​ផ្សេងៗ​គ្នា​ រួម​មាន​ថ្នាក់​មត្តេយ្យ​ បឋម​សិក្សា​ អនុ​វិទ្យាល័យ​ និង​វិទ្យាល័យ។​ គោល​បំណង​និង​ការ​រំពឹង​ទុក​នៃ​វគ្គ​បណ្ដុះ​បណ្ដាល​នេះ​គឺ​ដើម្បី​បំពាក់​បំប៉ន​លោក​គ្រូ​អ្នក​គ្រូ​អោយ​ក្លាយ​ជា​អ្នក​សង្គ្រោះ​ផ្លូវ​ចិត្ត​បឋម​នៅ​តាម​សាលា​រៀន​របស់​ខ្លួន​ ដែល​អាច​ឆ្លើយ​តប​បាន​ ក្នុង​ករណី​សិស្សានុសិស្ស​ក៏​ដូច​ជា​បុគ្គលិក​សិក្សា​ មាន​តម្រូវ​ការ​ជាក់ស្ដែង​ ពី​ស្ថាន​ភាព​ទុក្ខ​សោក​ឬ​មាន​ហេតុការណ៍​វិបត្តិ​ផ្សេងៗ​

    Read more