ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ មជ្ឈមណ្ឌលថែទាំនិងស្រាវជ្រាវការប៉ះទង្គិចផ្លូវចិត្ត (CTRO) បានធ្វើបទបង្ហាញស្ដីពី «ការថែទាំសុខភាពផ្លូវចិត្តនិងការគ្រប់គ្រងភាពតានតឹងចិត្ត»ក្នុងសិក្ខាសាលាមួយដែលបានរៀបចំដោយអង្គការ Education First Cambodia នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ។ សិក្ខាសាលានេះមាននិស្សិតចំនួន៣៧នាក់ចូលរួម ក្នុងគោលបំណងផ្ដល់ឱកាសជូនដល់សិក្ខាកាម បានស្វែងយល់អំពី សុខភាពផ្លូវចិត្ត ការថែទាំសុខភាពផ្លូវចិត្ត និងការគ្រប់គ្រងភាពតានតឹងផ្លូវចិត្ត។ ក្រោយបញ្ចប់វគ្គសិក្ខាសាលានេះ និស្សិតក៏អាចយកចំណេះដឹង និងជំនាញដែលទទួលបានពីសិក្ខាសាលា ទៅប្រើប្រាស់ក្នុងការថែទាំសុខភាពខ្លួនឯង ក៏ដូចជាជួយមិត្តភក្តិផ្សេងទៀតផងដែរ។








