វគ្គបណ្ដុះបណ្ដាលស្ដីពី«គោលការណ៍សង្រ្គោះផ្លូវចិត្តបឋមនៅតាមគ្រឹស្ថានសិក្សា»Psychological First Aid guideline for school

ថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០២៥ មជ្ឈមណ្ឌលថែទាំនិងស្រាវជ្រាវការប៉ះទង្គិចផ្លូវចិត្ត (CTRO) បានចូលរួមធ្វើបទបង្ហាញក្នុងវគ្គបណ្ដុះបណ្ដាលរយៈពេលពីរថ្ងៃ នៅសាលាវិទ្យាល័យ ហ៊ុន សែន បល្ល័ង្ក ខេត្តកំពង់ធំស្ដីពី «គោលការណ៍សង្គ្រោះផ្លូវចិត្តបឋមនៅតាមគ្រឹះស្ថានសិក្សា» ដែលរៀបចំដោយនាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំយុវជននិងកីឡា ក្រោមជំនួយឧបត្ថម្ភថវិកាពីអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា។ វគ្គបណ្ដុះ បណ្ដាលនេះមានការអញ្ជើញចូលរួមពីលោកគ្រូអ្នកគ្រូចំនួន៦៥នាក់មកពីគ្រឹះស្ថានសិក្សាកម្រិតផ្សេងៗគ្នា រួមមានថ្នាក់មត្តេយ្យ បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ។ គោលបំណងនិងការរំពឹងទុកនៃវគ្គបណ្ដុះបណ្ដាល នេះគឺដើម្បីបំពាក់បំប៉នលោកគ្រូអ្នកគ្រូអោយក្លាយជាអ្នកសង្គ្រោះផ្លូវចិត្តបឋមនៅតាមសាលារៀរបស់ខ្លួន ដែលអាចឆ្លើយតបបាន ក្នុងករណីសិស្សានុសិស្សក៏ដូចជាបុគ្គលិកសិក្សាមានតម្រូវការជាក់ស្ដែង ពីស្ថានភាពទុក្ខសោកឬមានហេតុការណ៍វិបត្តិផ្សេងៗ។