ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ មជ្ឈមណ្ឌលថែទាំនិងស្រាវជ្រាវការប៉ះទង្គិចផ្លូវចិត្ត (CTRO) បានចូលរួមធ្វើបទបង្ហាញក្នុងវគ្គបណ្ដុះបណ្ដាលរយៈពេលពីរថ្ងៃ នៅសាលាគរុកោសល្យនិងវិក្រឹតការខេត្តសៀមរាប ស្ដីពី «គោលការណ៍សង្គ្រោះផ្លូវចិត្តបឋមនៅតាមគ្រឹះស្ថានសិក្សា» ដែលរៀបចំដោយនាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំយុវជននិងកីឡា ក្រោមជំនួយឧបត្ថម្ភថវិកាពីអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា។ វគ្គបណ្ដុះបណ្ដាលនេះមានការអញ្ជើញចូលរួមពីលោកគ្រូអ្នកគ្រូ ចំនួន៦៥នាក់ មកពីគ្រឹះស្ថានសិក្សាកម្រិតផ្សេងៗគ្នា រួមមានថ្នាក់មត្តេយ្យ បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ។ គោលបំណងនិងការរំពឹងទុកនៃវគ្គបណ្ដុះបណ្ដាលនេះគឺដើម្បីបំពាក់បំប៉នលោកគ្រូអ្នកគ្រូអោយក្លាយជាអ្នកសង្គ្រោះផ្លូវចិត្តបឋមនៅតាមសាលារៀនរបស់ខ្លួន ដែលអាចឆ្លើយតបបាន ក្នុងករណីសិស្សានុសិស្សក៏ដូចជាបុគ្គលិកសិក្សា មានតម្រូវការជាក់ស្ដែង ពីស្ថានភាពទុក្ខសោកឬមានហេតុការណ៍វិបត្តិផ្សេងៗ








