វគ្គបណ្ដុះបណ្ដាលស្ដីពី«ជំនាញជាមូលដ្ឋានក្នុងការផ្ដល់ប្រឹក្សាផ្លូវចិត្ត» សម្រាប់ជនមានពិការភាព Training Course on “Basic Skills in Counseling” for Persons with Disabilities

នៅថ្ងៃទី ២ ដល់ទី ៥ ខែកញ្ញា ឆ្នាំ២០២៥ មជ្ឈមណ្ឌលថែទាំ និងស្រាវជ្រាវការប៉ះទង្គិចផ្លូវចិត្ត (CTRO) បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «ជំនាញជាមូលដ្ឋានក្នុងការផ្ដល់ប្រឹក្សាផ្លូវចិត្ត» សម្រាប់ជនមានពិការភាព នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដោយមានការគាំទ្រថវិកាពីការិយាល័យឧត្ដមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (UNOHCHR)។ វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើង ជាចំណែកមួយក្នុងសកម្មភាពដើម្បីលើកកម្ពស់សុខភាពផ្លូវចិត្តដល់ជនមានពិការភាព ដោយរាប់បញ្ចូលទាំងពិការភាពផ្នែកចិត្តសង្គម។ សិក្ខាកាមអាចប្រើប្រាស់ជំនាញជាមូលដ្ឋានក្នុងការផ្តល់ប្រឹក្សាផ្លូវចិត្ត ដើម្បីគាំទ្រដល់ក្រុមគោលដៅនៅតាមសហគមន៍ ឬស្ថាប័ន ដែលអាចឆ្លើយតបទៅនឹងតម្រូវការ និងស្ថានភាពចាំបាច់។

oplus_0
oplus_0