ផែនការយុទ្ធសាស្រ្តសុខភាពផ្លូវចិត្តឆ្នាំ ២០២៣ – ២០៣២ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ(Mental Helth Stratigic Plan 2023-2032 was Officially Launched)

ផែនការយុទ្ធសាស្រ្តសុខភាពផ្លូវចិត្តឆ្នាំ ២០២៣ – ២០៣២ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តី ក្រសួងសុខាភិបាល កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នៅឯសណ្ឋាគារ រ៉េស៊ីដង់សុខាភ្នំពេញ រាជធានីភ្នំពេញ។ ក្នុងកម្មវិធីជាប្រវត្តិសាស្រ្តនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងតំណាងរបស់ក្រសួង ស្ថាប័នដែលពាក់ព័ន្ធ អភិបាលនៃគណៈអភិបាល ទាំង២៥ រាជធានី-ខេត្ត រួមទាំងអង្គការដៃគូជាតិ និងអន្តរជាតិ សរុបចំនួន ១៩៧រូប។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយ នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នៃក្រសួងសុខាភិបាល និងគាំទ្រថវិកាដោយ អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា។