ការធ្វើតេស្តសាកល្បង «សៀវភៅបណ្ដុះបណ្ដាល គ្រូបង្គោល ស្ដីពីការសង្គ្រោះផ្លូវចិត្តបឋម នៅតាម គ្រឹះស្ថានសិក្សា»Pilot Testing “Training of Trainer Curriculum of Psychological First Aid in School”

ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង ក្រុមការងារបច្ចេកទេសរបស់ មជ្ឈមណ្ឌលថែទាំ និងស្រាវជ្រាវការប៉ះទង្គិចផ្លូវចិត្ត (CTRO) បានចូលរួមធ្វើការសម្របសម្រួល ក្នុង សិក្ខាសាលាធ្វើតេស្តសាកល្បង «សៀវភៅ បណ្តុះបណ្តាលគ្រូបង្គោលស្តីពីការសង្រ្គោះផ្លូវចិត្តបឋម នៅតាមគ្រឹះស្ថានសិក្សា» ដែលបានរៀបចំឡើងដោយ នាយកដ្ឋានសុខភាពសិក្សា នៃក្រសួង អប់រំ យុវជន និងកីឡា ក្រោមអធិបតីភាពរបស់ លោក លី លាងសេង អនុប្រធាននាយកដ្ឋាន សុខភាពសិក្សា និងដោយមានការគាំទ្រថវិកាពី អង្គការសុខភាព ពិភពលោកប្រចាំកម្ពុជា (WHO-Cambodia)។ វគ្គសិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ដោយមានអ្នកចូលរួមសរុបចំនួន ២៥នាក់ ដែលមាន តំណាងអញ្ជើញមកពី ក្រសួងសុខាភិបាល នាយកដ្ឋានសុខភាពសិក្សា សាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ អង្គការ WHO-Cambodia អង្គការ GIZ អង្គការ CTRO មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង និងលោកគ្រូ អ្នកគ្រូនៅក្នុងគ្រឹស្ថានអបរំ ខេត្តកំពង់ឆ្នាំង។

oplus_0

Leave a Reply

Your email address will not be published. Required fields are marked *