• វគ្គសិក្ខាសាលាស្ដីពី «ការថែទាំសុខភាពផ្លូវចិត្តនិងការគ្រប់គ្រងភាពតានតឹងចិត្ត» Mental Health Workshop on “Stress Management and Selfcare”

    វគ្គសិក្ខាសាលាស្ដីពី «ការថែទាំសុខភាពផ្លូវចិត្តនិងការគ្រប់គ្រងភាពតានតឹងចិត្ត» Mental Health Workshop on “Stress Management and Selfcare”

    ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ មជ្ឈមណ្ឌលថែទាំនិងស្រាវជ្រាវការប៉ះទង្គិចផ្លូវចិត្ត (CTRO) បានធ្វើបទបង្ហាញស្ដីពី «ការថែទាំសុខភាពផ្លូវចិត្តនិងការគ្រប់គ្រងភាពតានតឹងចិត្ត»ក្នុងសិក្ខាសាលាមួយដែលបានរៀបចំដោយអង្គការ Education First Cambodia នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ។ សិក្ខាសាលានេះមាននិស្សិតចំនួន៣៧នាក់ចូលរួម ក្នុងគោលបំណងផ្ដល់ឱកាសជូនដល់សិក្ខាកាម បានស្វែងយល់អំពី សុខភាពផ្លូវចិត្ត ការថែទាំសុខភាពផ្លូវចិត្ត និងការគ្រប់គ្រងភាពតានតឹងផ្លូវចិត្ត។ ក្រោយបញ្ចប់វគ្គសិក្ខាសាលានេះ និស្សិតក៏អាចយកចំណេះដឹង និងជំនាញដែលទទួលបានពីសិក្ខាសាលា ទៅប្រើប្រាស់ក្នុងការថែទាំសុខភាពខ្លួនឯង ក៏ដូចជាជួយមិត្តភក្តិផ្សេងទៀតផងដែរ។

    Read more


  • វគ្គបណ្ដុះបណ្ដាលស្ដីពី«ជំនាញជាមូលដ្ឋានក្នុងការផ្ដល់ប្រឹក្សាផ្លូវចិត្ត» សម្រាប់ជនមានពិការភាព Training Course on “Basic Skills in Counseling” for Persons with Disabilities

    វគ្គបណ្ដុះបណ្ដាលស្ដីពី«ជំនាញជាមូលដ្ឋានក្នុងការផ្ដល់ប្រឹក្សាផ្លូវចិត្ត» សម្រាប់ជនមានពិការភាព Training Course on “Basic Skills in Counseling” for Persons with Disabilities

    នៅថ្ងៃទី ២ ដល់ទី ៥ ខែកញ្ញា ឆ្នាំ២០២៥ មជ្ឈមណ្ឌលថែទាំ និងស្រាវជ្រាវការប៉ះទង្គិចផ្លូវចិត្ត (CTRO) បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «ជំនាញជាមូលដ្ឋានក្នុងការផ្ដល់ប្រឹក្សាផ្លូវចិត្ត» សម្រាប់ជនមានពិការភាព នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដោយមានការគាំទ្រថវិកាពីការិយាល័យឧត្ដមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (UNOHCHR)។ វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើង ជាចំណែកមួយក្នុងសកម្មភាពដើម្បីលើកកម្ពស់សុខភាពផ្លូវចិត្តដល់ជនមានពិការភាព ដោយរាប់បញ្ចូលទាំងពិការភាពផ្នែកចិត្តសង្គម។ សិក្ខាកាមអាចប្រើប្រាស់ជំនាញជាមូលដ្ឋានក្នុងការផ្តល់ប្រឹក្សាផ្លូវចិត្ត ដើម្បីគាំទ្រដល់ក្រុមគោលដៅនៅតាមសហគមន៍ ឬស្ថាប័ន

    Read more


  • វគ្គ​បណ្ដុះ​បណ្ដាល​ស្ដី​ពី«គោល​ការណ៍​សង្គ្រោះ​ផ្លូវ​ចិត្ត​បឋម​នៅ​តាម​គ្រឹះ​ស្ថាន​សិក្សា​»

    វគ្គ​បណ្ដុះ​បណ្ដាល​ស្ដី​ពី«គោល​ការណ៍​សង្គ្រោះ​ផ្លូវ​ចិត្ត​បឋម​នៅ​តាម​គ្រឹះ​ស្ថាន​សិក្សា​»

    ថ្ងៃ​ទី​២០​ ខែ​សីហា​ ឆ្នាំ​២០២៥ មជ្ឈមណ្ឌល​ថែ​ទាំ​និង​ស្រាវ​ជ្រាវ​ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​ (CTRO) បាន​ចូល​រួម​ធ្វើ​បទ​បង្ហាញ​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​រយៈ​ពេល​ពីរ​ថ្ងៃ​នៅ​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​នៃ​រដ្ឋបាល​ខេត្ត​កំពង់​ឆ្នាំង​ ស្ដី​ពី​ «​គោល​ការណ៍​សង្គ្រោះ​ផ្លូវចិត្ត​បឋម​នៅ​តាម​គ្រឹះ​ស្ថាន​សិក្សា​» ដែល​រៀប​ចំ​ដោយ​នាយកដ្ឋាន​សុខភាព​សិក្សា​នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ ក្រោម​ជំនួយ​ឧបត្ថម្ភ​ថវិកា​ពី​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​កម្ពុជា​។ វគ្គ​បណ្ដុះ​បណ្ដាល​នេះ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​លោកគ្រូ​ អ្នកគ្រូ​ ចំនួន​៦៥នាក់​(ស្រី​៤៣នាក់​) មក​ពី​គ្រឹះស្ថាន​សិក្សា​កម្រិត​ផ្សេងៗ​គ្នា​ រួម​មាន​ថ្នាក់​មត្តេយ្យ​ បឋម​សិក្សា​ អនុវិទ្យាល័យ​ និង​វិទ្យាល័យ។​ គោល​បំណង​និង​ការ​រំពឹង​ទុក​នៃ​វគ្គ​បណ្ដុះ​បណ្ដាល​​នេះ​គឺ​ដើម្បី​បំពាក់​បំប៉ន​លោកគ្រូ​ អ្នកគ្រូ​អោយ​ក្លាយ​ជា​អ្នក​សង្គ្រោះ​ផ្លូវ​ចិត្ត​បឋម​នៅ​តាម​សាលា​រៀន​របស់​ខ្លួន​ ដែល​អាច​ឆ្លើយ​តប​បាន​ ក្នុង​ករណី​សិស្សានុសិស្ស​ក៏​ដូចជា​បុគ្គលិក​សិក្សា ​មាន​តម្រូវការ​ជាក់​ស្ដែង​ ពី​ស្ថាន​ភាព​ទុក្ខ​ព្រួយ​ផ្លូវ​ចិត្ត​

    Read more


  • សិក្ខាសាលាពិគ្រោះយោបល់ស្ដីពី«ការអភិវឌ្ឍផែនការសកម្មភាពសម្រាប់គម្រោងផ្តួចផ្តើមជាពិសេសសម្រាប់សុខភាពផ្លូវចិត្តនៅកម្ពុជា» Design Workshop on The Development of the Special Initiative for Mental Health (SIMH) Action Plan for Cambodia

    សិក្ខាសាលាពិគ្រោះយោបល់ស្ដីពី«ការអភិវឌ្ឍផែនការសកម្មភាពសម្រាប់គម្រោងផ្តួចផ្តើមជាពិសេសសម្រាប់សុខភាពផ្លូវចិត្តនៅកម្ពុជា» Design Workshop on The Development of the Special Initiative for Mental Health (SIMH) Action Plan for Cambodia

    ចាប់ពីថ្ងៃទី៣០ ខែកក្កដាដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ មជ្ឈមណ្ឌលថែទាំនិងស្រាវជ្រាវការប៉ះទង្គិចផ្លូវចិត្ត (CTRO) បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់រយៈពេលបីថ្ងៃស្ដីពី «ការអភិវឌ្ឍ ផែនការសកម្មភាពសម្រាប់គម្រោងផ្តួចផ្តើមជាពិសេសសម្រាប់សុខភាពផ្លូវចិត្តនៅកម្ពុជា» ដែលរៀបឡើងចំដោយនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នៃក្រសួងសុខាភិបាល នៅសណ្ឋាគារសុខាភ្នំពេញ ដែលគាំ​ទ្រថវិកាដោយអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា (WHO)។ វគ្គសិក្ខាសាលានេះមាន អ្នកចូលរួមប្រមាណ ៣០០នាក់ ដែលជាមន្ត្រី បច្ចេកទេស និងតំណាងស្ថាប័ន អញ្ជើញមកពីក្រសួងសុខាភិបាល រដ្ឋបាលខេត្ត និងមន្ទីសុខាភិបាល

    Read more


  • សិក្ខាសាលាស្តីពី “ការស្វែងយល់ពីសុខភាពផ្លូវចិត្ត និងការថែទាំខ្លួនឯង” សម្រាប់ជនមានពិការភាព

    សិក្ខាសាលាស្តីពី “ការស្វែងយល់ពីសុខភាពផ្លូវចិត្ត និងការថែទាំខ្លួនឯង” សម្រាប់ជនមានពិការភាព

    សិក្ខាសាលាស្តីពី «ការស្វែងយល់ពីសុខភាពផ្លូវចិត្ត និងការថែទាំខ្លួនឯង» សម្រាប់ជនមានពិការភាព Awareness Raising Workshop on Understanding Mental Health and Selfcare for Persons with Disabilities ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥៖ ក្រោមការឧបត្ថម្ភថវិកាពីការិយាល័យឧត្តមស្នងការ នៃអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស ​(UNOHCHR) មជ្ឈមណ្ឌលថែទាំនិងស្រាវជ្រាវការប៉ះទង្គិចផ្លូវចិត្ត

    Read more