វគ្គសិក្ខាសាលាស្ដីអំពី “ការគ្រប់គ្រងការតានតឹងផ្លូវចិត្ត និងការថែទាំផ្លូវចិត្តប្រកបដោយប្រសិទ្ធភាព”

សិក្ខាសាលាចំនួន២លើកក្រោមប្រធានបទ «ការគ្រប់គ្រងការតានតឹងផ្លូវចិត្ត និងការថែទាំផ្លូវចិត្តប្រកបដោយប្រសិទ្ធភាព» ត្រូវបានរៀបចំជូនបងប្អូនដែលជាម្ចាស់អាជីវកម្ម មកពី BNI – CEO និង BNI – Millionaire ចំនួនប្រហែល ៥០រូប កាលពីថ្ងៃទី ១៨ និង ១៩ ខែ កក្កដា ឆ្នាំ ២០២៣ កន្លងទៅថ្មីៗនេះ បានប្រព្រឹត្តិទៅយ៉ាងរលូន និងបញ្ចប់ដោយជោគជ័យ។ ក្នុងនាម មជ្ឈមណ្ឌលថែទាំ និងស្រាវជ្រាវការប៉ះទង្គិចផ្លូវចិត្ត (CTRO) និងក្រុមការងារ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់បងប្អូនសិក្ខាកាមទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួម ក្នុងវគ្គសិក្ខាសាលានេះ។ យើងខ្ញុំសង្ឃឹមថាវគ្គសិក្ខាសាលាដ៏មានសារៈសំខាន់នេះ នឹងផ្តល់ជូននូវចំណេះដឹង និងជំនាញបន្ថែមដល់បងប្អូនទាំងអស់ ក្នុងការគ្រប់គ្រងការតានតឹងផ្លូវចិត្តប្រកបដោយប្រសិទ្ធភាព។