“ការអភិវឌ្ឍកម្មវិធីបណ្ដុះបណ្ដាលក្នុងវិស័យសុខភាពផ្លូវចិត្ត”

តំណាង CTRO ត្រូវបានអញ្ជើញចូលរួមក្នុងអង្គសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិមួយស្ដីពី “ការអភិវឌ្ឍកម្មវិធីបណ្ដុះបណ្ដាលក្នុងវិស័យសុខភាពផ្លូវចិត្ត” ដែលបានរៀបចំឡើងដោយ នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នៃក្រសួងសុខាភិបាល ដោយមានការគាំទ្រថវិកាពី អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា។ អង្គសិក្ខាសាលានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តម ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល កាលពីថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២៣កន្លងទៅ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ និង ដោយមានសិក្ខាកាមចូលរួមសរុបប្រមាណ ១០៥រូប។