វិថីឆ្ពោះទៅរកភាពធូរស្រាលពីជំងឺផ្លូវចិត្ត

ដោយមានការសហការណ៍រវាង Baitong Warriors-បៃតងវ៉ររៀរស៍, Generation C International ជាមួយ CTRO Cambodia នៅថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២៣ សិក្ខាសាលាមួយត្រូវបានរៀបចំឡើងក្រោមប្រធានបទ «វិថីឆ្ពោះទៅរកភាពធូរស្រាលពីជំងឺផ្លូវចិត្ត» ។ សិក្ខាសាលានេះ មានអ្នកចូលរួមប្រមាណ ១២០នាក់​ នាមជ្ឈមណ្ឌល Factory Phnom Penh បានចាប់ផ្តើមនៅម៉ោង៩:០០ ព្រឹករហូតដល់បិទបញ្ចប់នៅម៉ោង៥:៣០ រសៀល។