វគ្គបណ្តុះបណ្តាលស្តីពីការថែទាំបឋមសម្រាប់ជនរងគ្រោះដោយសារការប៉ះទង្គិចផ្លូវចិត្ត Training on Trauma-Informed Care for Conflict-Affected Population

តំណាង CTRO ត្រូវបានអញ្ជើញចូលរួមជា អ្នកសម្របសម្រួលនៅក្នុងវគ្គបណ្ដុះបណ្ដាលស្តីពី «ការថែទាំបឋមសម្រាប់ ជនរងគ្រោះដោយសារ ការប៉ះទង្គិចផ្លូវចិត្ត» សម្រាប់ មន្ត្រីសុខាភិបាល នៅក្នុងមូលដ្ឋានសុខាភិបាលនៃខេត្តព្រះវិហារ ដែលបានប្រព្រឹត្ត រយៈពេល២ថ្ងៃ កាលពី ថ្ងៃទី១៦ និង១៧ ខែតុលា ឆ្នាំ២០២៥ នៅមន្ទីសុខាភិបាល ខេត្តព្រះវិហារ។ សិក្ខាកាមដែល ជាលោកគ្រូ អ្នកគ្រូពេទ្យ បានអញ្ជើញមកពី មណ្ឌលសុខភាព ចំនួន១៣ និងមន្ទីរពេទ្យបង្អែកចំនួន១ នៅក្នុងមូលដ្ឋាន សុខាភិបាលនៃខេត្តព្រះវិហារ។