អបអរសាទរ ទិវាសុខភាពផ្លូវចិត្តពិភពលោក ក្រោមប្រធានបទ «សុខភាពផ្លូវចិត្តនៅកន្លែងធ្វើការ» និង ការណែនាំអំពីការព្យាបាលការប៉ះទង្គិចផ្លូវចិត្ត ដោយប្រើបច្ចេកវិទ្យារបស់ Virtual Reality (VR) នៅកម្ពុជា។Celebrating the World Mental Health Day on “Mental Health at Work” and Introducing Trauma Treatment Using Virtual Reality (VR) Program in Cambodia.

មជ្ឈមណ្ឌលថែទាំ និងស្រាវជ្រាវការប៉ះទង្គិចផ្លូវចិត្ត (CTRO) បានចូលរួមអបអរសាទរ ក្នុងឱកាសទិវាសុខភាពផ្លូវចិត្តពិភពលោកនៅកម្ពុជា ដែលបានរៀបចំ និងប្រព្រឹត្តទៅ ក្រោមប្រធានបទ «សុខភាពផ្លូវចិត្តក្នុងកន្លែងធ្វើការ»។ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២៤ ព្រឹត្តិការណ៍នេះបានរៀបចំឡើង ដោយដេប៉ាតឺម៉ង់ចិត្តវិទ្យា ក្រោមអធិបតីភាពរបស់គណៈគ្រប់គ្រងរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង ដោយមានការចូលរួមពីនិស្សិត សាស្រ្តាចារ្យ វាគ្មិនកិត្តយស អង្គការក្រៅរដ្ឋាភិបាល និងដៃគូរអភិវឌ្ឍន៍មួយចំនួនផងដែរ។

រូបភាពក្នុងទិវាសុខភាពផ្លូវចិត្តនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ

ដោយឡែក កាលពីថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២៤ នៅឯមណ្ឌលសន្និបាតនិងពិពរណ៍អន្តរជាតិជ្រោយចង្វារ (OCIC) ក៏មានព្រឹត្តិការណ៍ទិវាសុខភាពផ្លូវចិត្តមួយផងដែរ ដែលបានរៀបចំឡើងដោយ នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នៃក្រសួងសុខាភិបាល ដោយមានការចូលរួមដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ក្នុងទិវាដ៏ឱឡារឹកនេះ ក៏មានការចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ នៃក្រសួងសុខាភិបាល ឯកឧត្តម លោកជំទាវតំណាងក្រសួង ស្ថាប័ន ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត តំណាងពីទីភ្នាក់ងារអភិវឌ្ឍន៍ របស់អង្គការសហប្រជាជាតិនៅកម្ពុជា ដូចជា UNICEF, WHO និង តំណាងអង្គការក្រៅរដ្ឋាភិបាល ក្រុមវេជ្ជបណ្ឌិតឯកទេសវិកលវិទ្យា អ្នកចិត្តសាស្រ្ត អ្នកជំនាញសុខភាពផ្លូវចិត្ត ភ្ញៀវជាតិ និងអន្តរជាតិ និងប្អូនៗនិស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ផងដែរ។

ក្នុងឱកាសខាងលើនេះ CTRO ដោយរួមសហការណ៍ជាមួយនឹងស្ថាប័ន «ថែចិត្ត» និង ក្រុមហ៊ុន PsyTechVR ក៏មានឱកាស ក្នុងការណែនាំ កម្មវិធីដែលបំពាក់ជាមួយនឹងឧបករណ៍បច្ចេកវិទ្យាទំនើប Virtual Reality (VR) ដើម្បីជាជំនួយដល់ការព្យាបាលតាមបែបចិត្តសាស្រ្ត របស់អ្នកជំនាញសុខភាពផ្លូវចិត្ត ជាមួយអតិថិជនដែលមានប៉ះទង្គិចផ្លូវចិត្តផងដែរ។

រូបភាពក្នុងទិវាសុខភាពផ្លូវចិត្តនៅ មណ្ឌលសន្និបាតនិងពិពរណ៍អន្តរជាតិជ្រោយចង្វារ(OCIC)

Leave a Reply

Your email address will not be published. Required fields are marked *