Month: September 2025


  • វគ្គសិក្ខាសាលាស្ដីពី «ការថែទាំសុខភាពផ្លូវចិត្តនិងការគ្រប់គ្រងភាពតានតឹងចិត្ត» Mental Health Workshop on “Stress Management and Selfcare”

    វគ្គសិក្ខាសាលាស្ដីពី «ការថែទាំសុខភាពផ្លូវចិត្តនិងការគ្រប់គ្រងភាពតានតឹងចិត្ត» Mental Health Workshop on “Stress Management and Selfcare”

    ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ មជ្ឈមណ្ឌលថែទាំនិងស្រាវជ្រាវការប៉ះទង្គិចផ្លូវចិត្ត (CTRO) បានធ្វើបទបង្ហាញស្ដីពី «ការថែទាំសុខភាពផ្លូវចិត្តនិងការគ្រប់គ្រងភាពតានតឹងចិត្ត»ក្នុងសិក្ខាសាលាមួយដែលបានរៀបចំដោយអង្គការ Education First Cambodia នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ។ សិក្ខាសាលានេះមាននិស្សិតចំនួន៣៧នាក់ចូលរួម ក្នុងគោលបំណងផ្ដល់ឱកាសជូនដល់សិក្ខាកាម បានស្វែងយល់អំពី សុខភាពផ្លូវចិត្ត ការថែទាំសុខភាពផ្លូវចិត្ត និងការគ្រប់គ្រងភាពតានតឹងផ្លូវចិត្ត។ ក្រោយបញ្ចប់វគ្គសិក្ខាសាលានេះ និស្សិតក៏អាចយកចំណេះដឹង និងជំនាញដែលទទួលបានពីសិក្ខាសាលា ទៅប្រើប្រាស់ក្នុងការថែទាំសុខភាពខ្លួនឯង ក៏ដូចជាជួយមិត្តភក្តិផ្សេងទៀតផងដែរ។

    Read more


  • វគ្គបណ្ដុះបណ្ដាលស្ដីពី«ជំនាញជាមូលដ្ឋានក្នុងការផ្ដល់ប្រឹក្សាផ្លូវចិត្ត» សម្រាប់ជនមានពិការភាព Training Course on “Basic Skills in Counseling” for Persons with Disabilities

    វគ្គបណ្ដុះបណ្ដាលស្ដីពី«ជំនាញជាមូលដ្ឋានក្នុងការផ្ដល់ប្រឹក្សាផ្លូវចិត្ត» សម្រាប់ជនមានពិការភាព Training Course on “Basic Skills in Counseling” for Persons with Disabilities

    នៅថ្ងៃទី ២ ដល់ទី ៥ ខែកញ្ញា ឆ្នាំ២០២៥ មជ្ឈមណ្ឌលថែទាំ និងស្រាវជ្រាវការប៉ះទង្គិចផ្លូវចិត្ត (CTRO) បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «ជំនាញជាមូលដ្ឋានក្នុងការផ្ដល់ប្រឹក្សាផ្លូវចិត្ត» សម្រាប់ជនមានពិការភាព នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដោយមានការគាំទ្រថវិកាពីការិយាល័យឧត្ដមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (UNOHCHR)។ វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើង ជាចំណែកមួយក្នុងសកម្មភាពដើម្បីលើកកម្ពស់សុខភាពផ្លូវចិត្តដល់ជនមានពិការភាព ដោយរាប់បញ្ចូលទាំងពិការភាពផ្នែកចិត្តសង្គម។ សិក្ខាកាមអាចប្រើប្រាស់ជំនាញជាមូលដ្ឋានក្នុងការផ្តល់ប្រឹក្សាផ្លូវចិត្ត ដើម្បីគាំទ្រដល់ក្រុមគោលដៅនៅតាមសហគមន៍ ឬស្ថាប័ន

    Read more