មជ្ឈមណ្ឌលថែទាំ និងស្រាវជ្រាវការប៉ះទង្គិចផ្លូវចិត្ត (CTRO) បានសហការជាមួយ សាលាអប់រំកុមារពិសេស (KES) ដើម្បីរៀបចំវគ្គសិក្ខាសាលាមួយស្តីអំពី “ការចិញ្ចឹមកូនតាមបែបវិជ្ជមាន និងការថែទាំកូនប្រកបដោយប្រសិទ្ធិភាព” ដោយមានការចូលរួមពីឪពុកម្តាយ អាណាព្យាបាលសិស្ស និងលោកគ្រូអ្នកគ្រូ KES ផ្ទាល់សរុប២៥នាក់ នៅរសៀលថ្ងៃអាទិត្យ ៨ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។
មជ្ឈមណ្ឌលថែទាំ និងស្រាវជ្រាវការប៉ះទង្គិចផ្លូវចិត្ត (CTRO) សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ការសហការណ៍រៀបចំរបស់ KES ក្រុមការងារទាំងអស់ និងការគាំទ្រពីខាង TAG ដើម្បីឱ្យសិក្ខាសិលាប្រព្រឹត្តិទៅយ៉ាងរលូន និងជោគជ័យ។