វគ្គបណ្តុះបណ្តាលអំពីការសង្គ្រោះផ្លូវចិត្តបឋម រយៈពេល៣ថ្ងៃ ៥-៧ កក្កដា ២០២៣ សម្រាប់ក្រុមការងាររបស់អង្គការអាហ្វេស៊ីបកម្ពុជា។
CTRO Cambodia សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះគណៈគ្រប់គ្រង បុគ្គលិក និងគ្រូបង្រៀន របស់អង្គការ Afesip Cambodia ជាពិសេសលោកស្រី ម៉ម សុម៉ាលី ក្នុងការគាំទ្រ និងចូលរួមយ៉ាងសកម្មនៅក្នុងវគ្គបណ្តុះបណ្តាលស្តីអំពី ការសង្គ្រោះផ្លូវចិត្តបឋម ដែលបានប្រព្រឹត្តទៅ និងបញ្ចប់ដោយជោគជ័យកាលពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។ យើងខ្ញុំសង្ឃឹមថា ចំណេះដឹង ជំនាញ និងអន្តរាគមន៍ដែលមានភស្តុតាងជាមូលដ្ឋាននេះ នឹងចូលរួមចំណែកជាវិជ្ជមានមួយកម្រិតទៀត ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ក្រុមការងារ និងគណៈគ្រប់គ្រង រួមទាំងក្រុមគោលដៅរបស់អង្គការ AFESIP ផងដែរ។