វគ្គបណ្តុះបណ្តាលស្តីពី “ការសង្គ្រោះផ្លូវចិត្តបឋមនៅតាមគ្រឹះស្ថានសិក្សា”

នៅថ្ងៃទី១៤-១៥ ខែសីហា ឆ្មាំ២០២៣ មជ្ឈមណ្ឌលថែទាំ និងស្រាវជ្រាវការប៉ះទង្គិចផ្លូវចិត្ត (CTRO) បានចូលរួមធ្វើបទបង្ហាញក្នុងវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃស្តីពី “ការសង្គ្រោះផ្លូវចិត្តបឋមនៅតាមគ្រឹះស្ថានសិក្សា” ដែលរៀបចំឡើងដោយនាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំយុវជននិងកីឡា និងឧបត្ថម្ភថវិកាដោយអង្គសុខភាពពិភពលោកប្រចាំកម្ពុជា។

វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីគរុសិស្សនិងលោកគ្រូអ្នកគ្រូចំនួន១៧២នាក់ នៅសាលាគរុកោសល្យនិងវិក្រិតការខេត្តសៀមរាប។