វគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ក្រោមជាតិ ស្តីពី ការថែទាំបឋមសម្រាប់អ្នកប៉ះទង្គិចផ្លូវចិត្ត ត្រូវបានរៀបចំឡើងដោយ នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នៃក្រសួងសុខាភិបាល និងគាំទ្រថវិកាដោយគម្រោង USAID’s MOMENTUM ។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២៤ នៅមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ និងដោយមានការចូលរួមជាគណៈអធិបតីពី ឯកឧត្តម ឈី ហុង រដ្ឋលេខាធិការ ក្រសួងសុខាភិបាល។ សិក្ខាកាមដែលនឹងក្លាយជាគ្រូបង្គោលថ្នាក់ក្រោមជាតិ នៅពេលដ៏ខ្លីខាងមុខនេះ អញ្ជើញមកពីមន្ទីរសុខាភិបាល មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក និងស្ថានប័នដៃគូរអភិវឌ្ឍន៍ នៃមូលដ្ឋានសុខាភិបាល ខេត្តបន្ទាយមានជ័យ កំពង់ឆ្នាំង ពោធិសាត់ ឧត្តរមានជ័យ សៀមរាប កំពង់ចាម ត្បូងឃ្មុំ ស្ទឹងត្រែង រតនៈគិរី ព្រះវិហារ និងរាជធានីភ្នំពេញ សរុបចំនួន២៩រូប។
រូបភាពកម្មវិធីបើកវគ្គបណ្ដុះបណ្ដាល
រូបភាពសកម្មភាពវគ្គបណ្ដុះបណ្ដាល