កិច្ចប្រជុំពិនិត្យឡើងវិញ អំពីការអភិវឌ្ឍសៀវភៅបណ្ដុះបណ្ដាលគ្រូស្ដីពី «ការសង្គ្រោះផ្លូវចិត្តបឋមនៅតាមគ្រឹះស្ថានសិក្សា»Technical Working Group Meeting to Review Psychological First Aid for School (PFAS) Training Curriculum

នៅថ្ងៃទី ៧-៨ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារបច្ចេកទេសនៃមជ្ឈមណ្ឌលថែទាំនិងស្រាវជ្រាវការប៉ះទង្គិចផ្លូវចិត្ត (CTRO) បានចូលរួមក្នុងកិច្ចប្រជុំរយៈពេលពីរថ្ងៃនៅសាលពហុបំណងនៃនាយកដ្ឋានសុខភាពសិក្សា ដើម្បីបន្តអភិវឌ្ឍសៀវភៅមេរៀនបណ្ដុះបណ្ដាលស្ដីពី «ការសង្គ្រោះផ្លូវចិត្តបឋមនៅតាមគ្រឹះស្ថានសិក្សា»សម្រាប់គ្រូបង្គោលនៅតាមរាជធានីខេត្ត។ កិច្ចប្រជុំនេះរៀបចំដោយនាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំយុវជននិងកីឡា ក្រោមជំនួយឧបត្ថម្ភថវិកាដោយអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងចូលរួមដោយក្រុមការងារបច្ចេកទេសសុខភាពផ្លូវចិត្តមកពីស្ថាប័នដៃគូអភិវឌ្ឍរួមមាន នាយកដ្ឋានសុខភាពផ្លូវចិត្តនិងការបំពានគ្រឿងញៀននៃក្រសួងសុខាភិបាល ដេប៉ាតឺម៉ង់ចិត្តវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ អង្គការ GIZ WHO និងពីសាមីនាយកដ្ឋានសុខភាពសិក្សា។ កិច្ចប្រជុំនេះមានគោលបំណងបង្កើតឱ្យបាននូវសៀវភៅមេរៀនបណ្ដុះបណ្ដាលស្ដីពី «ការសង្គ្រោះផ្លូវចិត្តបឋមនៅតាមគ្រឹះស្ថានសិក្សា»សម្រាប់គ្រូបង្គោលនៅតាមរាជធានីខេត្តប្រើប្រាស់បណ្តុះបណ្តាលបន្តដល់លោកគ្រូអ្នកគ្រូនៅតាមសាលារៀនទូទាំងប្រទេស។