មជ្ឈមណ្ឌលថែទាំ និងស្រាវជ្រាវការប៉ះទង្គិចផ្លូវចិត្ត (CTRO) សូមថ្លែងអំណរគុណដល់លោក លោកស្រី ដែលជាសិក្ខាកាមទាំងអស់ដែលបានចូលរួមលើប្រធានបទនៃវគ្គសិក្ខាសាលាស្តីពី “ការស្វែងយល់ពីចំណេះដឹងជាមូលដ្ឋាននៃសុខភាពផ្លូវចិត្ត និងការប៉ះទង្គិចផ្លូវចិត្ត” ដែលបានរៀបចំ នៅព្រឹកថ្ងៃសៅរ៍ ១៥កើត ខែជេស្ឋ ឆ្នាំថោះ បព្ចាស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣។
ហើយយើងខ្ញុំក៏សូមអភ័យទោសដល់លោក លោកស្រី ដែលមិនបានចូលរួមដោយមានការពិបាកស្វែងរកទីតាំងសិក្ខាសាលា។
ជាចុងក្រោយយើងខ្ញុំសូមជូនពរ លោក លោកស្រី ទាំងអស់អោយជួបនូវតែសេចក្ដីសុខ
សុភមង្គលគ្រប់ៗក្រុមគ្រួសារ ជាពិសេសគឺមានសុខភាពផ្លូវកាយល្អ និងមានសុខភាពផ្លូវចិត្តល្អ។